ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុក-ឃុំ នៅសាលាស្រុកចំការលើ
អ្នកនិពន្ធ: mef kpc
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២១ ខែតុលា ឆ្នាំ ២០២៤

សាលាស្រុកចំការលើ, រសៀល ថ្ងៃចន្ទ ៤ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤

លោក ហេង ពិសី អនុប្រធានមន្ទីរ តំណាងលោក ស្រី ចាន់ វ៉ាន់នី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគ ៣ឆ្នាំរកិល (២០២៥-២០២៧) របស់រដ្ឋបាលស្រុក-ឃុំ ក្រោមអធិបតីភាពឯកឧត្តម ខ្លូត ចិន្តា អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្កំពង់ចាម។ សិក្ខាសាលានេះ ដោយមានការចូលរួមពីក្រុមប្រឹក្សាស្រុក គណ:អភិបាលស្រុក អនុប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ការិយាល័យចំណុះរដ្ឋបាលស្រុក អង្គការសង្គមស៊ីវិល តំណាងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ មេឃុំ ស្មៀនឃុំ គ្រប់ឃុំ សរុបអ្នកចូលរួមចំនួន១២៦នាក់  ស្រី៣៦នាក់ ។

ព័ត៌មានទាក់ទង